កណ្តាល: បុរសម្នាក់ បានបើកម៉ូតូ ក្នុងល្បឿនលឿន នៅទីម្រជុំជន ហើយប៉ះទៅនិងម៉ូតូ១ទៀត បណ្តាលឲ្យ ដួលខ្ទាត់ចូល ទៅក្រោមរថយន្តធុនធំ កិនចំកង់ក្រោយបណ្តាលឲ្យ របួសយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី៩ ខែ៨ ឆ្នាំ២០១៦ វេលាម៉ោង៦:៤០នាទីនៅចំណុចមុខភូមិ ត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះ គីឡូម៉ែត្រ ២១និង ២២ ផ្លូវជាតិលេខ៤ រវាងរថយន្តនិងម៉ូតូ បណ្ដាលរបួសធ្ងន់១នាក់។
សេចក្តីរាយការបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ មានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CI-5854 បើកបរដោយឈ្មោៈ ម៉ៅសុជាតិ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មកសំណង់ (ម៉ូតូមានកញ្ចក់ និងមួកសុវត្តិភាព) ដែលបើកពី ទិសខាងលិចទៅកើត។
លុះជិះមកដល់ចំណុចខាងលើ បានប៉ៈដៃចង្កូត និងម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាក បណ្ដាលឲ្យដួល ខ្ទាតចូល កង់ខាងស្ដាំផ្នែកខាងមុខ រថយន្តមួយគ្រឿង ម៉ាក (អាំងទែរណាស់សូណាល់) ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ព្រៈសីហនុ 3A 3405 អ្នកបើកបរមិនស្គាល់ ឈ្មោៈ (គេចខ្លួនបាត់) បើកបរក្នុងទិសដៅស្របគ្នា។
គ្រោះថ្នាក់នេះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីម៉ូតូ បើកបរខ្វះ ការប្រុងប្រយត្ន័ ប្រជែងក្នុងស្ថានភាពគ្រោៈថ្នាក់ ក្នុងទីប្រជុំជន ។
កម្លាំងជំនាញ បានវាស់វែង និងយកមធ្យោបាយ ដែលពាក់ពន្ធ័រក្សាទុក នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់។ ចំណែកជនរងគ្រោះត្រូវ បានយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕
មតិយោបល់