សៀមរាបៈ លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់Post News ថា ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព កាប់ប្រពន្ធនិងកាំបិតខ្វែវ បណ្តាលឲ្យរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៧ នៅលើផ្ទះជនរងគ្រោះ ភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនសង្ស័យមានឈ្មោះ ចន សុខ អាយុ៤៥ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ រុន ម៉ាប់ អាយុ៤៦ឆ្នាំ ទីលំនៅភូមិកើតហេតុខាងលើ កាប់ត្រូវដាច់ថ្ពាល់ខាងឆ្វេង ពីត្រចៀកដល់ចង្ការ។
លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ពីមូលហេតុ ជនសង្ស័យខឹងប្រពន្ធលាបក្រែមម្សៅ តែងខ្លួនឃាត់មិនស្តាប់ ក៏ទាញខ្វែវកាប់តែម្តង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យខេត្តហើយ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន នាំមកកាន់អធិការដ្ឋានហើយកំពុងបន្តនីតិវិធីច្បាប់៕
មតិយោបល់