កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ ទទួលបន្ទុកផ្នែកចរាចរណ៍បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកម៉ូតូគុប ពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅនឹងកន្លែងរួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥២នាទី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តមិនស្គាល់ម៉ាក បើកពីកើតទៅលិច បានបុកម៉ូតូម៉ាកគុប បើកបរដោយឈ្មោះ ឆិន វឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅនឹងកន្លែង។ ហើយក្រោយពីបង្កហេតុហើយនោះ រថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល ៕
មតិយោបល់