ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០ និង៤២ នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ មានករណីបុរសកម្មករសំណងម្នាក់ មានអាយុប្រហែលជា៤២ឆ្នាំ បានដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង បន្សល់ទុកកូនម្នាក់ ឲ្យនៅកំព្រា បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង ស្ថិតនៅភូមិត្រពាំងរំចេក ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅធ្វើកោសល្យវិច្ច័យសាកសព ជនរងគ្រោះ តាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់