ព័ត៌មានជាតិ

អ្នកបើកបរងោកមួយភាំង រ៉េចង្កូតធ្លាក់ប្រឡាយក្រឡាប់របួសធ្ងន់ម្នាក់

ឧត្តរមានជ័យ: រថយន្ដសាំយ៉ុងដឹកម្ទេសមួយគ្រឿង នៅតែបន្ដបើកទាំងខ្លួនងងុយដេក ងោកមួយភាំង រ៉េចង្កូតធ្លាប់ប្រឡាយក្រឡាប់បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី ថ្ងៃត្រង់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណត់ផ្លូវជាតិលេខ៦៧B ស្ថិតនៅក្នុងភូមិលំទងថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តម៉ាក សាំយ៉ុងមួយគ្រឿង ដែលរងការខូចខាតយ៉ាងដំណំ ពាក់ស្លាកលេខ ភ្នំពេញ ២W-៩៥៨១ ដឹកម្ទេសយកទៅលក់នៅប្រទេសថៃ បានរេចង្កូតធ្លាក់ប្រឡាយក្រឡាប់បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់។

ម្ចាស់អ្នកបើកបររថយន្តក្រឡាប់ ខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានដឹកម្ទេសពេញ បម្រុងយកទៅលក់នៅក្នុងទឹកដីថៃ តាមច្រកអន្តរជាតិជាំសាងាំ។ លុះដល់ចំណុចកើតហេតុ ខ្លួនងងុយដេក ហើយបានងោកមួយភាំង ទាំងដែលកំពុងបើករថយន្តនៅលើផ្លូវ ក៏រេចង្កូតធ្លាក់ប្រឡាយក្រឡាប់តែម្តង។

ក្រោយកើតហេតុ អ្នកបើកបរ ឈ្មោះ ឆេង ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកស្រុកកោះធំ ខេត្តកណ្តាល បានរងរបួសធ្ងន់ និងរថយន្តត្រូវខូចខាតប្រហែល៥០%៕

IMG_3351

IMG_3352

IMG_3353

IMG_3354

មតិយោបល់