ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្រុងស្វាយរៀង

ស្វាយរៀង: នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះលោក ហួត វុន្ថា អធិការរងនគរបាលក្រុងស្វាយរៀងទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោក បានដាក់តម្លាំងចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ និងអាវុធជាតិផ្ទុះ។

លោក ហួត វុន្ថា បានឲ្យដឹងថា ការចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ និងអាវុធជាតិផ្ទុះ គឺមានការណែនាំពីលោកស្នងការនគរបាលខេត្ត និងបញ្ជាផ្ទាល់ពីអធិការនគរបាលក្រុងឲ្យចុះតាមគោលសំខាន់ៗក្នុងការពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះតាមផ្លូវ ដើម្បីពង្រឹងច្បាប់ចរាចរណ៍ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមជាពិសេស ដើម្បីបង្កាបង្ក្រាបបទល្មើសផ្សេងៗផងដែរ។

លោក ហួត វុន្ថា បានបញ្ជាក់ថា សមត្ថកិច្ចចុះត្រួតពិនិត្យនេះពុំបានរកឃើញអាវុធ និងឧបករណ៍ដែលគួរឲ្យសង្ស័យនោះទេ ប៉ុន្តែសមត្ថកិច្ចបន្តចុះត្បាត និងត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានច្រើនលើកទៀតក្នុងគោលបំណងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានក្រុងគ្មានអំពើលួចឆក់ប្លន់និង បទល្មើសផ្សេងទៀត។

គេសង្កេតឃើញថា ការអនុវត្តន៍ច្បាប់ចរាចរណ៍នៅក្រុងស្វាយរៀងមានជាច្រើនគោលដៅ និងបានផាកពិន័យទៅលើអ្នកល្មើសច្បាប់ចរាចរណ៍បានជាច្រើននាក់នាពេលកន្លងមកនេះ៕

photo_2016-06-06_13-15-50

photo_2016-06-06_13-15-54

មតិយោបល់