ព័ត៌មានជាតិ

ឃាត់ខ្លួនខ្មែរឥស្លាមម្នាក់ ករណីវាយបំផ្លាញទ្រព្យសម្បត្តិ និងបម្រុងដុតផ្ទះ

ក្រចេះ: នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច បានទទួលព័ត៌មាន និងបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជនសង្ស័យប្រើប្រាស់ថ្នាំញៀនម្នាក់ វាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ បំរុងដុតផ្ទះ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកឆ្លូង បានចុះទៅធ្វើការឃាត់ខ្លួនភ្លាមៗ នៅចំណុច ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ជនសង្ស័យឈ្មោះ ឡិប អ៊ីសាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់