ព្រៃវែងៈ លោកអធិការរងស្រុកកំចាយមារ បានប្រាប់ Post Newsថា មានករណីអគ្គិភ័យមួយឆាបឆេះផ្ទះអស់ចំនួន៣ខ្នងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល៤រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្នួល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
លោកអធិការរងស្រុកកំចាយមារ បានបន្តថា អគ្គិភ័យនេះ បណ្តាលមកពីការទុស្សេខ្សែភ្លើងចេញពីផ្ទះមួយខ្នង ក៏បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ២ខ្នងទៀត ដែលនៅជាប់គ្នា សង់អំពីឈើប្រកសង្ក័សី បណ្តាលឲ្យឆេះខូចខាត និងបានប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួន៤រថយន្ត ទើបរលត់ទៅវិញជាស្ថាពរនិងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែឆេះបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួនតែប៉ុណ្ណោះ៕
មតិយោបល់