ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក ការិយាល័យអនុវត្តនិតិវិធី នៃផែនអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួន បណ្តោះអាសន្នជនបរទេសម្នាក់(សញ្ជាតិហូឡង់) ពីបទលួចលាក់ស្នាក់នៅលើស ទិដ្ឋាការកំណត់ចំនួន ៤៨២ថ្ងៃ ស្ថិតក្នុងក្រុម ១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដែល មានអត្តសញ្ញាណ:
– ឈ្មោះ Eduard Wilhelmus Elisabeth Karel ភេទប្រុស សញ្ជាតិហូឡង់ កើតថ្ងៃទី៨ មិថុនា ឆ្នាំ១៩៦៧ (អាយុ ៤៩ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ BMPFjjoKg ផុតសុពលភាពថ្ងៃទី២៦ សីហា ២០២៥ និងទិដ្ឋាការលេខ EI00971424 ផុតសុពល ភាពថ្ងៃទី៣០ មិថុនា ២០១៦ (ហួសសុពល ភាព ៤៨២ថ្ងៃ)។
បច្ចុប្បន្នបុរសខាងលើត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីបន្តនិតិវិធី៕
មតិយោបល់