ព័ត៌មានជាតិ

ស្កុបពីបុកម៉ូតូវ៉េវពីក្រោយ បណ្តាលឲ្យរបួសធ្ងន់និងស្រាល២នាក់

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ដោយបាក់ឆ្អឹងដងកាំបិត ចំណែកស្រ្តីជាប្រពន្ធរបស់គាត់រងរបួសស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង ក្នុងខណៈដែលគាត់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ឌុបប្រពន្ធពីក្រោយ ហើយកំពុងធ្វើដំណើរសុខៗ ស្រាប់តែមានស្ទាវម្នាក់ជិះម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្កុបពី ក្នុងទិសដៅបញ្ច្រាស់គ្នា ទៅដល់បត់ឆ្លងផ្លូវ បុកពីក្រោយម៉ូតូពួកគាត់ពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់ បន្ទាប់មកជនបង្កបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រោល។ ចំណែកបុរសរូបនេះត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចទល់មុខហាងនំបុ័ងហេង ចេង ស្ថិតនៅក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះនិងប្រពន្ធរបស់គាត់ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ហើយបុរសនោះបានរងរបួសបាក់ឆ្អឹងដងកាំបិត លុះនៅមុនពេលកើតហេតុពួកគាត់ទាំង២នាក់ប្ដីប្រពន្ធ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-9711 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ១គ្រឿងទៀត បើកបរដោយយុវជនស្ទាវម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងរួចបត់ឆ្លងផ្លូវ ជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលទាំងអស់គ្នា ប៉ុន្តែបុរសអ្នកបើកបរម៉ូតូរបួសបាក់ឆ្អឹងដងកាំបិត ក្រោកមិនរួចឡើយ ចំណែកជនបង្កអត់មានរបួសនោះឡើយ និងបានលើកម៉ូតជិះគេចខ្លួនបាត់ស្រមោលតែម្ដង៕

https://youtu.be/pUjRnNYpg-Q

មតិយោបល់