ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីនឹងគំនុំពីមុន ផ្ទុះភ្លើងគំនុំចាស់ ទាញកាំបិតកាប់បណ្តាលឲ្យរបួសស្ទើរក្ស័យ

តាកែវៈ មានការករណីហិង្សារមួយបានកើតឡើង ដោយជនសង្ស័យ២នាក់ បានធ្វើសកម្មភាពយកកាំបិតកាប់ប្រហារទៅលើបុរសម្នាក់ ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែពាក្យសម្តីនឹងគំនុំពីមុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ មុំ បេ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដំណាក់រវាង ឃុំពពេល និងជនសង្ស័យទី២ឈ្មោះ សុខ ភេទប្រុស នៅផ្ទះជួល ម្ដុំជម្ពូវ័ន្ត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ(គេចខ្លួន)។

ពួកគេទាំង២នាក់នេះ ប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ងិន វាសនា​ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងពោតិ
ឃុំជាងទង រងរបួសចំក្បាល និងកញ្ចឹងក ពីក្រោយជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងដូនកែវ។

ចំណែកមូលហេតុ ត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីមានទំនាស់ពាក្យសំដីនឹងគំនុំពីមុន។ ក្រោយកើតហេតុនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យឈ្មោះ មុំ បេ យកមកសាកសួរចាត់ការតាមផ្លូវច្បាប់។ ចំណែកឈ្មោះ សុខ បានរត់គេចខ្លួនបាត់៕

មតិយោបល់