ភ្នំពេញៈ បុរសម្នាក់ ហេតុតែមានបំណងចង់ឲ្យគ្រួសារថ្កុំថ្កើន គាត់បានព្យាយាមអស់រយៈ៣ខែ ទើបសម្រេចបំណងរបស់ខ្លួន។ បុរសម្នាក់នេះ គាត់បានឈ្នះទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារអាមេរិក ពីកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ របស់សែលកាត ដោយការព្យាយាមទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ម្ដងក្នុងមួយថ្ងៃ ហើយត្រូវក្រុមហ៊ុនហៅមកទទួលរង្វាន់ដ៏សន្ធឹកសន្ធាប់នៅរសៀលថ្ងៃទី២៥ ខែសីហានេះ។
បុរសមានវ័យ៤៧ឆ្នាំ ឈ្មោះ ជុំ ចាន់ថា ជាអ្នកស្រុកស្អាង ខេត្តកណ្ដាល បានសម្ដែងក្ដីរំភើបនៅថ្ងៃទទួលបានរង្វាន់ធំ ហើយគាត់បានប្រាប់ថា ដំបូងឡើយគាត់មិនជឿលើការផ្ដល់រង្វាន់របស់ក្រុមហ៊ុនសែលកាត នោះទេ ប៉ុន្តែព្រោះតែជីវភាពខ្វះខាត និងមើលឃើញអតិថិជនកាន់តែច្រើន បានទទួលរង្វាន់ជាបន្តបន្ទាប់ ទើបគាត់សម្រេចចិត្តសាកល្បងចូលរួមលេងក្នុងកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ។ លោកបញ្ជាក់ថា គាត់បានព្យាយាមលេងអស់រយៈពេល៣ខែមកហើយ ហើយទើបតែនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ខ្លួនមានសំណាងធំឈ្នះទឹកប្រាក់៦ម៉ឺនដុល្លារនេះ និងជឿយ៉ាងច្បាស់ថា ក្រុមហ៊ុនសែលកាត ពិតជាផ្ដល់រង្វាន់លុយសុទ្ធពិតៗប្រាកដមែន។
លោក ជុំ ចាន់ថា ដែលជាតៃកុងរថយន្តរបស់មន្ត្រីរាជការនោះ បានបញ្ជាក់បន្ថែមថា គាត់តែងតែព្យាយាមទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ឲ្យបានម្ដងជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលេខកូដសំណាង៦ខ្ទង់ ហើយរង់ចាំអ៊ុតមើលលទ្ធផល ដែលប្រកាសតាមរយៈទូរទស្សន៍ MyTV ឬហ្វេសប៊ុករបស់សែលកាត។ ដូច្នេះរាល់ពេលទូរស័ព្ទចេញម្ដង គាត់ត្រូវចំណាយលុយអស់១៥សេនជារៀងរាល់ថ្ងៃ។
តាមរយៈរង្វាន់ទឹកប្រាក់ដ៏ច្រើននេះ អ្នកបើកបររថយន្តខាងលើថា នឹងយកទៅពង្រីកមុខរបរលក់អីវ៉ាន់ចាប់ហ៊ួយរបស់ភរិយាគាត់នៅឯស្រុក និងជួយផ្គត់ផ្គង់បន្ថែម លើការសិក្សារបស់កូននៅមហាវិទ្យាល័យ ព្រមទាំងសាងសង់ផ្ទះមួយខ្នងសម្រាប់គ្រួសាររបស់គាត់ផងដែរ។
គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕
មតិយោបល់