ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើករេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង នៅស្រុកព្រៃនប់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្ត១គ្រឿង បើករេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តធុនធំដឹកស្ករស១គ្រឿងម៉ាក HYUNDAI ពណ៌ បៃតង ពាក់ស្លាកលេខ ព្រះសីហនុ3A-3410 មានទិសដៅពីខេត្តព្រះសីហនុ ទៅខេត្តកំពត លុះដល់មកចំណុចខាងលើ អ្នកបើកបរ ងងុយដេក រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះឡើយ អ្នកបើកបររថយន្ត បានគេចខ្លួនរកមិនទាន់ឃើញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ស្ទូចយកចេញពីកន្លែងកើតហេតុ យករក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់