រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំមិនអាចធ្វើដំណើរបន្តទៅមុខទៀត ក៏បានដេកនៅចិញ្ចើមផ្លូវនៅមុខផ្ទះជួល ធឿន សុខា ដោយយកបាវធ្វើជាភួយសណ្តប់ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រោះស្មានថាជាសាកសពដែលគេសម្លាប់ច្រកបាវយកមកប្លុងចោល ។ ហេតុការណ៍ដែល គួរឱ្យហួសចិត្តនេះកើតឡើងនៅវេលាម៉ោង១០ និង ៤០នាទីយប់ ថ្ងៃទី ០៣ កក្កដា ២០១៤ នៅចំណុចមុខផ្ទះជួលនៅធឿន សុខា តាមផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុននិងមានហេតុការណ៍ភ្ញាក់ផ្អើលនេះគឺគេឃើញបុរសស្រវឹងស្រាជោគជាំម្នាក់បានធ្វើដំណើរតាមផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិច នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយសារតែស្រវឹងទន់ដៃជើងខ្លាំងពេកទើបបុរសនេះមិនអាចបន្តដំណើរទៅមុខទៀតបាន។ ពេលនោះបុរសខាងលើបានដេកនិងចិញ្ចើមផ្លូវមុខផ្ទះជួលហើយយកបាវ មកសណ្តប់ពីលើខ្លួនប្រាណ ទើបបង្កឱ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ ដោយស្មានតែជាសាកសពដែលគេសម្លាប់ចោល ហើយប្រជាពលរដ្ឋក៏បានទូរសព្ទ័ឱ្យសមត្ថកិច្ចមកជួយអន្តរាគមន៏។
ពេលសមត្ថកិច្ចមកដល់ ធ្វើការត្រួតពិនិត្យទើបដឹងថា ជាមុស្សស្រវឹងស្រា ហើយពេលនេះ សមត្ថកិច្ចក៏បានក៏បានដាស់ដើម្បីឱ្យបុរសនេះទៅដេកនៅផ្ទះតែបុសនេះនៅតែក្រាញននៀលដដែល ដូច្នេះសមត្ថកិច្ចក៍ទាញបុសនេះមកចិញ្ចើមផ្លូវជៀសវាងគ្រោះថ្នាក់ ។
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់