ព្រះសីហនុៈ លោកមេប៉ុស្តិ៍សង្កាត់លេខ៤ បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆេះបន្ទប់បឹងហ្កាឡូ អូត្រេះ២ ដំបូលប្រកស្បូវ។
កើតហេតុនៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សរុបនៃការខូចខាតបន្ទប់១បន្ទប់។ មូលហេតុ ដោយសារបោះកន្ទុយបារីទើបបណ្តាលឲ្យមានការឆាបឆេះបែបនេះ។
សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ប្រើប្រាស់ឡានទឹកអស់ចំនួន២គ្រឿង ទើបរលត់ជាស្ថាពរ៕
មតិយោបល់