ភ្នំពេញៈ គ្រោះថ្នាក់ចរាចណ៍បានកើតឡើង បន្ទាប់ពីនារីម្នាក់ បានជិះម៉ូតូតាមដងផ្លូវ ទាក់ដៃចង្កូតម៉ូតូជាមួយនឹងម៉ូតូក្មេងស្ទាវ បណ្តាលឲ្យដួលរងរបួសមុខមាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ ក្បែរនិងបុរី សែនមនោរម្យ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះធ្វើដំណើរដោយម៉ូតូឌ្រីមសង់ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-4848 ក្នុងទិសដៅពីកើតទៅលិចតែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់មានម៉ូតូមួយគ្រឿងទៀត បើកបរដោយក្មេងស្ទាវដែលមិនស្គាល់អត្តសណ្ណាណ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បានទាក់ដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកម៉ូតូក្មេងស្ទាវទាំងនោះ បានប្រញាប់ជិះគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ បានចុះទៅធ្វើការវាស់វែងនិងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំបងប្អូនសាច់ញាតិបងប្អូនយកឯកសារពាក់ពន្ធ័មកទទួលយកទៅវិញ៕
https://youtu.be/_tgkOshlYrk
មតិយោបល់