ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្សយ័ក្រោយពេលប៉ុនប៉ងរំលោភសម្លាប់លើក្មេងស្រីអាយុ៩ឆ្នាំម្នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោក រវសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យ សហការជាមួយនិងកម្លាំង ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបាន ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំ រួចប៉ុនប៉ងវាយសម្លាប់តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ គុន្ធបុប្ផា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំំណុចដីឡូត៍ទំនេ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ហួរម៉េងវ៉ាង អធិការរងទទួលបន្ទុកផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យ បានប្រាប់អោយដឹង ថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ​មានឈ្មោះ ញ៉ នាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ល.ហ ភេទស្រី អាយុ៩ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងដែលបន្សល់នៅកន្លែងកើតហេតុរួមមាន ៖ ស្បែកជើងផ្ទាត់ជ័រ ពណ៌ខ្មៅ ចំនួន១គូ , ស្បែកជើងស៊ក (របស់ក្មេង) ឆ្នូតពណ៌សលាយខ្មៅ ចំនួនមួយចំហៀង , ខោងជើងខ្លីចំនួន២,ដុំឥដ្ឋប្រឡាក់ឈាមចំនួន២ដុំ,សំបកបាវស៊ីម៉ងតិ៍ប្រឡាក់ឈាមចំនួន១ និង សម្ភារៈមួយចំនួនទៀត ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនេះ កាលពីវេលាម៉ោង ៧និង៣០នាទី ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៩ឆ្នាំខាងលើ មកធ្វើសកម្មភាពរំលោភ រួចប៉ុនប៉ងវាយសម្លាប់ខ្ទេចមុខ ប៉ុន្តែសំណាងល្អក្មេងស្រីរងគ្រោះមិនស្លាប់ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផាដើម្បីសង្គ្រោះជីវិត ។ ហើយក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោក រវសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យ សហការជាមួយនិងកម្លាំង ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យខាងលើនេះ បានភ្លាមៗនៅវេលាម៉ោង៩យប់ ថ្ងៃដដែល ដោយដកហូតវត្ថុតាងនៅនឹងកន្លែងកើតហេតុបានមួយចំនួនធំ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរបន្តតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការនិងផ្តន្ទាទោសតាមច្បាប់បន្តទៀត ហើយចំពោះករណីនេះ ពលរដ្ឋមានការសាទរចំពោះចំណាត់នៃការបង្ក្រាបជនល្មើសបានភ្លាមៗរបស់សមត្ថកិច្ចខណ្ឌមានជ័យផងដែរផង៕

មតិយោបល់