ព័ត៌មានសុខភាព

ប្រភេទអាហារដែលអ្នកគួរតែជៀសវាងមុនពេលរួមភេទ

តើអ្នកមានធ្លាប់ឆ្ងល់ទេ ហេតុអ្វីមនុស្សជាច្រើនចេះតែមានបញ្ហាខ្សោយផ្លូវភេទ? តាមពិតបញ្ហាខ្សោយផ្លូវភេទពាក់ព័ន្ធជាមួយនឹងអាហារដែលទទួលទានរាល់ថ្ងៃ ព្រោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើន ឬក៏ថយចុះការរំញោចមុខងារផ្លូវភេទ។ ដូច្នេះ ដើម្បីបំពេញបំណងដៃគូឲ្យសប្បាយរីករាដល់ទីបញ្ចប់ អ្នកគួរតែជៀសវាងអាហារទាំងអស់នេះមុនពេលរួមភេទ។

សណ្តែកសៀង
សណ្តែកសៀង គឺជាផលិតផលដ៏ល្អសម្រាប់សុខភាព ប៉ុន្តែវាមិនមែនជាផលិតផលដែលល្អសម្រាប់ជីវិតផ្លូវភេទឡើយ។ សណ្តែកសៀង អាចកាត់បន្ថយអ័រម៉ូន testosterone ហើយធ្វើឲ្យបុរស និងនារីមិនសូវមានចំណង់ក្នុងការរួមភេទឡើយ។

សាច់ក្រកហតដក
សាច់ក្រកហតដក មានការពេញនិយមខ្លាំងបំផុតនៅប៉ែកអឺរ៉ុប ហើយបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើងក៏កំពុងតែមានការពេញនិយមដូចគ្នាដែរ។ ទោះជាយ៉ាងណា បើយោងតាមការស្រាវជ្រាវបានរកឃើញថា ហតដក សម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដែលបង្កឲ្យរាំងស្ទះដល់លំហូរឈាម ជាពិសេសលំហូរឈាមដែលត្រូវបញ្ចូនទៅកាន់តំបន់ឯកជន។

ភេជ្ជ:ប៉ូវកម្លាំង
ភេសជ្ជ:ប៉ូវកម្លាំង គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន ប៉ុន្តែការសិក្សាមួយបានបង្ហាញថា វាមិនមានសុវតិភាពនោះទេសម្រាប់សុខភាព ព្រោះវាអាចបង្កើនបរិមាណជាតិស្ករ ជាតិកាហ្វេអ៊ីន និងសារធាតុគីមីដ៏មានគ្រោះថ្នាក់។ ជាពិសេសសារធាតុគីមីដែលគេហៅថា quinine អាចកាត់បន្ថយអ័រម៉ូន testosterone ដែលបណ្តោលឲ្យមេជីវិតឈ្មោលត្រូវបានកាត់បន្ថយ។

ដំឡូងបារាំងចៀន
ដំឡូងបារាំងចៀន ត្រូវបានគេចាត់ទុកជាហារដែលមានរស់ជាតិឆ្ងាញ់ពិសារ ប៉ុន្តែមិនល្អសម្រាប់សុខភាពផ្លូវភេទនោះទេ ដោយសារតែជាតិខ្លាញ់របស់វាអាចជះឥទ្ធិពលអវិជ្ជមានដល់កម្រិតអ័រម៉ូន testosterone និងចរន្តឈាមនៅក្នុងសាច់ដុំ។ ជាពិសេសដំឡូងចៀន អាចប៉ះពាល់ដល់សុខភាពបេះដូង និងកាត់បន្ថយការឡើងរឹងនៃអាអូនតូចចំពោះបុរស។

អាហារកំប៉ុង
គ្រប់អាហារកំប៉ុងទាំងអស់ត្រូវបានគេចាត់ទុកជាផលិតផលដែលទប់ស្កាត់ដល់ចំណង់ផ្លូវភេទ ព្រោះវាមានផ្ទុកអំបិលច្រើន។ លើសពីនេះទៅទៀត អាហារកំប៉ុងមានផ្ទុកសារធាតុអាលុយមីញ៉ូម ដែលបណ្តោលឲ្យប៉ះពាល់ដល់កម្មភាពក្នុងការរួមភេទ។

ជាតិអាល់កុល
ការទទួលទានជាតិអាល់កុលច្រើន អាចរារាំងដល់កម្មភាពអ័រម៉ូនផ្លូវភេទរបស់បុរស ដែលបណ្តោលឲ្យមានផលលំបាកក្នុងការឈានទៅដល់ចំណុចកំពូល និងបំផ្លាញ់នូវចំណង់ផ្លូវភេទផងដែរ៕

ប្រភព៖ soha

មតិយោបល់