អាមេរិកៈ ក្នុងអំឡុងពេលផ្តល់សក្ខីកម្មរបស់រដ្ឋមន្ត្រីការពារជាតិមេរិក នៅចំពោះមុខសមាជសភា លោក James Mattis បាននិយាយថា សេតវិមានបានត្រៀមខ្លួនរួចស្រេច ដើម្បីធ្វើការឆ្លើយតបរបស់ពួកគេ នៅក្នុងករណីដែលកូរ៉េខាងជើង បើកការវាយប្រហារអាវុធនុយក្លេអ៊ែរនោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៧។
លោក Mattis បានបន្ថែមថា ក្រុងវ៉ាស៊ីនតោន នឹងបាញ់អាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងលក្ខខណ្ឌពីរយ៉ាង គឺទី១ ក្នុងករណីបន្ទាប់ពីកូរ៉េខាងជើងបើកការវាយប្រហាររួច ឬឆ្លើយតបទៅនឹងការវាយប្រហារដោយផ្ទាល់ភ្លាមៗតែម្ដង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Mattis ក៏បានអះអាងដែរថា «លោកប្រធានាធិបតី និងអ្នកដែលមានតួនាទីសំខាន់ៗដទៃទៀត បានរៀបចំការឆ្លើយតបរបស់ពួកគេ សម្រាប់ការវាយប្រហារដោយនុយក្លេអ៊ែរ ឬសកម្មភាពបង្កហេតុណាមួយ ដែលនាំឲ្យអាមេរិក ឈានទៅដល់បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេ៕
មតិយោបល់