ព័ត៌មានជាតិ

កាមរីបើករេចង្កូតជ្រុលទៅបុកបង្គោលភ្លើង ក្រឡាប់ផ្ងារជើង នៅក្រុងព្រះសីហនុ

ព្រះសីហនុ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយរថយន្តមួយគ្រឿងបើកបរមិនប្រយ័ត្ន បានជិះទៅបុកបង្គោលបំភ្លឺផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើងនៅនឹងកន្លែង។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទីទៀបភ្លឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុចមុខផ្សារអូរ៉េន ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តរងគ្រោះម៉ាក កាមរី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2E-4399 បើកបរក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុចកើតហេតុ រថយន្តក៏បានបើករេចង្កូត ទៅបុកនឹងរបាំងពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្តភ្លាមៗតែម្តង។
ចំណែកឯអ្នកបើកបររថយន្ត បានរត់គេចខ្លូនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំយករថយន្ត មករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក៕

មតិយោបល់