ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយក្រោមវត្តមានលោក វេង សាខុន ជារដ្ឋមន្រ្តី និងភាគីពាក់ព័ន្ធចំណុះក្រសួង ដើម្បីពិនិត្យពិភាក្សាស្តីពីវឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធី៥ខែ ដើមឆ្នាំ២០១៦។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា “គោលបំណង នៃកិច្ចប្រជុំ គឺពិនិត្យ និងពិភាក្សា ស្តីពីវឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធី៥ខែ ដើមឆ្នាំ២០១៦ សំដៅបង្កើនគណនេយ្យភាព ភាពទទួលខុសត្រូវ និងភាពស័ក្ដិសិទ្ធនៃការអនុវត្តថវិកាតាមកម្មវិធី។ លើសពីនេះ ក៏ពិនិត្យលើភាពប្រឈម ហើយនឹងពិភាក្សា និងការដាក់ចុះវិធានការជំរុញការអនុវត្តន៍ថវិកាកម្មវិធីសំដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបន្ត”។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ហើយនឹងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងជាច្រើននាក់៕
មតិយោបល់