ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំធំសាលាខេត្ត មានប្រារព្វពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងអភិវឌ្ឍន៏ជនបទ
ក្រោមអធិបតីភាព លោក សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ , លោក ម៉ី មគ្គ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់របស់លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់គណៈប្រតិភូអមដំណើរ លោកអភិបាលក្រុង /ស្រុក, លោក/លោកស្រី តំណាងដៃគូរអភិវឌ្ឍន៏ ,លោក/លោកស្រីតំណាងស្ថាប័នមន្ទីរជុំវិញខេត្ត យ៉ាងច្រើនកុះករ ។
លោកស្រី សោ មុនីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តប៉ៃលិន បានឲ្យដឹងថា៖ មន្ទីរអភិវឌ្ឍេជនបទ មានតួនាទីភារៈកិច្ចបំពេញរាល់ការងារចន្លោះប្រហោងនៃស្ថាប័នអង្គភាពនានា សំដៅបម្រើផលប្រយោជន៏ប្រជាពលរដ្ឋនៅជនបទ និងចូលរួមចំណែកក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅសហស្សវត្យរ៏ និងយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកស្រីប្រធានបន្តថា៖ បច្ចុប្បន្នមន្ទីរអភិវឌ្ឍន៏ជនបទ បានប្រើនូវកញ្ចប់ថវិការបស់មន្ទីរក្នុងឆ្នាំ២០១៤ នូវចំនួន១.០៣២.៩០០.០០០រៀល ហើយមន្ទីរបានចំណាយថវិកាចំនួន១.០១៦.០៧២.៩១៣រៀល នៅសល់ថវិកាចំនួន ១៦.៨២៧.០៧៨រៀល។ ចំណែកថវិកាដែលគាំទ្រដោយក្រសួងអភិវឌ្ឍន៏ជនបទ ចំនួន ១.៤៨២.៣៦២.០០០រៀល និងមានការចំណាយពីដៃគូអភិវឌ្ឍន៏ ក្រោមហិរញ្ញប្បទានអង្គការUNICEF ចំនួន១២.២៩៦,៥ដុល្លា ។ លោកស្រីបន្តទៀតថា៖ សកម្មភាពការងារលើវិស័យ ផ្លូវជនបទ ផ្នែកថែទាំ និងជួសជុលសង្គ្រោះបន្ទាន់គឺសម្រេចបាន១០០% ,លើវិស័យការងារផ្គត់ផ្គង់ទឹកស្អាតក្រោមថវិការបស់ក្រសួង ដូចជាការជួសជុលអណ្តូងស្នប់ កាសាងសង់អាងត្រងទឹក ,ការជីស្រះ គឺសម្រេចបាន១០០% ផងដែរ ។
ក្នុងទឹសដៅឆ្នាំ២០១៥ មន្ទីរបន្តរៀបចំកសាងផែនការយុទ្ធសាស្ត្រជាតិ និងថវិកាវិនិយោគ៣ឆ្នាំ កែតម្រួវ និងធ្វើបច្ចុប្បន្នភាពផែនការប្រចាំឆ្នាំ និងត្រួតពិនិត្យសកម្មភាពនានា កាសាងផែនការ និងរៀបចំរបាយការណ៏ដល់មន្ត្រី ។អនុវត្តន៏គម្រោងចំនួន៤គម្រោងទៀត រួមមានៈ គម្រោងជួសជុលថែទាំផ្លួវជនបទលក្ខណៈខួប និងប្រចាំ ,គម្រោងជួសជុលផ្លួវថវិកាជំពួកខេត្ត និងគម្រោងជួសជុលផ្លួវខូចខាតដោយទឹកជំនន់ សរុបខ្សែផ្លួវមានប្រវែង៧៩.៦៥គីឡូម៉ែត្រ ។
ជាមួយគ្នានេះដែរ មន្ទីរមានបញ្ហាប្រឈមមួយចំនួនដូចជាៈ ចំណោះដឹងរបស់មន្ត្រី ពុំទាន់មានជំនាញសមស្រប និងសកម្មភាពការងារនៅឡើយ , មានកង្វះខាតមធ្យោបាយធ្វើដំណើរ ,ធនធានមនុស្ស និងសម្ភារៈប្រើប្រាស់ក្នុងការអនុវត្តន៏ការងារ ។ ប្រជាពលរដ្ឋតាមទីជនបទនៅ ខ្វះខាតប្រភពទឹកស្អាត និងបង្គន់ប្រើប្រាស់នៅឡើយ ។ លោកស្រ បានសំនូមពរដល់ក្រសួង មេត្តាជួយគាំទ្រនូវ គម្រោងសាងសង់ផ្លួវក្រាលកៅស៊ូ ស្ពាន និងបង្កើនថវិកាគាំទ្រ ថវិកាជួសជយលផ្លួវ និងគម្រោងទឹកស្អាត និងអនាម័យជនបទដូចជាៈ អណ្តូងស្នប់ ,អាងត្រងទឹកភ្លៀង ,សម្ភារៈបង្គន់ ,សម្រាប់ផ្គត់ភ្គង់ទឹកស្អាត នៅតាមសហគមន៏ សាលារៀនជនបទ ។
លោក លី សាវុធ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បានឡើងអានសេចក្តីសម្រេច របស់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងអភិវឌ្ឍន៏ជនបទ ។
ថ្លែងក្នុងឱកាសនោះដែរ លោក សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានមានប្រសាសន៏ឲ្យដឹងថា៖ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងទឹសដៅការងារឆ្នាំ២០១៥ របស់ក្រសួងអភិវឌ្ឍន៏ជនបទ នាពេលនេះ គឺជាពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតលើកទី២ ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ។ហើយពិធីផ្សព្វផ្សាយនេះ ត្រួវបានរៀបចំឡើងក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងជំរុញដំណើរការអនុវត្តន៏កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលទទូលបានជោគជ័យក្នុងឆ្នាំដំបូង ។ លោកមានប្រសាសន៏បន្តថា៖ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧% ដោយមានអតិផរណាក្នុងកម្រិត៣-៤%ប៉ុណ្ណោះ , ជីវភាពសេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង អត្រានៃភាពក្រីក្រ ត្រួវបានកាត់បន្ថយមកនៅក្រោម១៨% ។
ជាការពិតទោះបីយើងជួបនូវការ លំបាកខ្លះៗដោយកត្តាធម្មជាតិ កត្តានយោបាយក្នុងប្រទេស និងថវិកាក៏ដោយ តែយើងនូវមានមោទនភាព ដោយសារយើងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ហើយក្នុងឆ្នាំ២០១៤នេះ ក្រសួងសម្រេចរៀបចំសមាសភាព (គ.រ.ភ) បានចំនួន១៣.៩០៣ភូមិ ស្មើនិង៩៨,៦៧% នៃចំនួនភូមិសរុប១៤.០៩០ភូមិ រៀបចំវគ្គបណ្តុះបណ្តាល គ.រ.ភ និងគ្រូបង្គោល និងសហគមន៏ស្តីពីសន្តិសុខស្បៀងជាលក្ខណៈគ្រួសារ ផ្តល់ពួជបន្លែ សម្ភារៈធ្វើជីកំប៉ុស្ត៏ ធ្វើសកម្មភាពអប់រំក្រៅប្រព័ន្ធ និងសកម្មភាពអភិវឌ្ឍន៏ចម្រុះជាច្រើនមុខទៀត ។ លោកបន្តទៀតថា៖ គោលដៅអភិវឌ្ឍន៏សហស្សវត្សរ៏កម្ពុជា បានកំណត់ថា នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋ៥០% រស់នៅតំបន់ជនបទ ត្រួវមានសេវាទឹកស្អាតប្រប្រាស់ និងប្រជាពលរដ្ឋ៣០% ដែលរស់នៅតំបន់ជនបទត្រួវរស់នៅដោយទទូលបាននូវសេវាអនាម័យល្អ ។បើយើងគិតត្រឹមឆ្នាំ២០១៣ ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានអត្រា៤៩% និងក្នុងផ្នែកអនាម័យសម្រេចបានអត្រា៣៨,៥%រួចហើយ ។
លោកមានប្រសាសន៏បន្តថា៖ ក្នុងឆ្នាំបន្តក្រសួងក៏បានចាប់ផ្តើមអនុវត្តន៏គម្រោងអភិវឌ្ឍន៏ជន បទតាមវិធីសាស្ត្រ«ចលនាភូមិថ្មី» ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ របស់សាធារណៈរដ្ឋកូរ៉េ តាមរយៈKOICA ។ គម្រោងនេះមានរយៈពេល៤ឆ្នាំ (២០១៤-២០១៨) និងមានសមាសភាពសំខាន់៣គឺៈ ការតាក់តែងគោលនយោបាយសម្រាប់យកទៅអនុវត្តន៏ទូទាំងប្រទេស ,ការសាងសង់មជ្ឍមណ្ទលបណ្តុះបណ្តាល«កម្មវិធីចលនាភូមិថ្មី» នៅខេត្តកំពុងស្ពឺ ,ការសាកល្បងភូមិគំរូចំនួន៣០ ក្នងខេត្តចំនួនបីផងដែរ ។
ជាចុងបញ្ចប់លោក សូមកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរស្ថាប័ននានា ក្រោមឪវាទសាលាខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការអភិវឌ្ឍភូមិ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់ទឹសទី ដៃគូអភិវឌ្ឍន៏ អង្គការមិនមែនរដ្ឋាភិបាលដែលបានរួមសហប្រតិបត្តិការគ្នាយ៉ាងល្អប្រសើរ ខិតខំអភិវឌ្ឍន៏ខេត្តឲ្យមានការរីកចំរើនលើគ្រប់វិស័យ ធានាបានសន្តិសុខរឹងមាំ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែត្រួវបានកែលំអ ៕
មតិយោបល់