ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនស្ត្រីមេការហ្គែមបាញ់ត្រី និងបុរស ៣នាក់ដែលពាក់ព័ន្ធទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរួមមាន៖
-ទី១ឈ្មោះ ស៊ុន សុភី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកមើលការខុសត្រូវហ្គែមបាញ់ត្រី ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ
-ទី២ឈ្មោះ ទូច រិទ្ធីយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំប៉ាវ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
-ទី៣ឈ្មោះ គង់ ឆវ័ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ
-និងទី៤ឈ្មោះ ហ្វាង យ៉ាំងណាំ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ស៊ុប ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
គួររំលឹកថា កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧កន្លងទៅ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះបង្រ្កាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ប្រភេទ ហ្គែមបាញ់ត្រី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
នៅក្នុងពេលប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនោះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៤នាក់ខាងលើ និងដកហូតនូវវត្ថុតាងរួមមាន៖
-ទូហ្គេមបាញ់ត្រី ចំនួន ២ទូ
-កង្ហារ ចំនួន ២គ្រឿង
-ទូរស័ព្ទដៃ ចំនួន ៦គ្រឿង
-កៅអី ចំនួន ៦
-លុយ ចំនួន ៦ម៉ឺនរៀល
-និងសៀវភៅកត់ ពង់ ចំនួន ១ក្បាល៕
មតិយោបល់