ព្រះសីហនុៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកព្រលឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀងដែលបានហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គីទ្បូម៉ែត្រ ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិ និងស្ពានទាំងស្រុងហើយ ។
អាជ្ញាធរ ក៏បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ឆ្លងកាត់ជាប្រក្រតីឡើងវិញផងដែរ៕
មតិយោបល់