ព័ត៌មានជាតិ

បុរសម្នាក់ទ្បើងដើមត្នោត ស្រាប់តែជួបគ្រោះអកុសល

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ២និង២៨ នាទីរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីដើមត្នោត នៅចំណុចខាងកើត សាលាបឋមសិក្សាវត្តភ្នំ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ សេក សាវ៉ាត ហៅ(ឆក) ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរធ្វើស្រែចម្ការ និងឡើងត្នោតជាប្រចាំ (ស្លាប់)។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ មានក្មេងទៅដេញគោ ស្រាប់តែប្រទះឃើញបុរសខាងលើ ស្លាប់នៅក្រោមដើមត្នោត ក៏រត់ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ។ បច្ចុប្បន្ន សពត្រូវបានតម្កល់ទុក និងធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋានជនរងគ្រោះ៕

មតិយោបល់