ព័ត៌មានជាតិ

ស្លាប់នឹងរបួស ជិត ២០នាក់ គ្រោះថ្នាក់ចរាចរណ៍ នៅព្រំប្រទល់ខេត្តខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

(បន្ទាយមានជ័យ)៖ ​ដោយសារ​ភ្លៀង​កក់ខែ ​លាយ​ខ្យល់​កន្ត្រាក់ ​បង្ក​ឱ្យ​ផ្លូវ​រអិល ​បូកផ្សំនឹង​អ្នក​បើកបរ​ធ្វេសប្រហែស បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ និង​សោកស្ដាយ​មួយ​ គឺ​រថយន្ត​កែច្នៃ​ដឹក​ឥដ្ឋ​ បុក​នឹង​រថយន្ដ​ តួរីស​ ដឹក​អ្នកដំណើរ​ជា​​ពលករ​ខ្មែរ ​មក​ពី​ធ្វើការ​នៅ​ថៃ​។

យ៉ាងហោចណាស់ ​​ស្លាប់​នឹង​របួស​ ជិត​ ២០នាក់​ ទទួលរងគ្រោះថ្នាក់​ចរាចរណ៍​​ រវាង​រថយន្ត​កែច្នៃ​ដឹក​ឥដ្ឋ​ ​បុក​​រថយន្ត​ ទួរីស ​​នៅ​ព្រំប្រទល់​ខេត្តខេត្តបន្ទាយមានជ័យ​ និង​ខេត្តសៀមរាប​។

សមត្ថកិច្ច​ ចរាចរណ៍​​ស្រុក​ព្រះនេត្រព្រះ​ ឱ្យដឹងថា​ គ្រោះថ្នាក់​នោះ ​កើតឡើង​វេលា​ម៉ោង ​៤​កន្លះ​ ល្ងាច​ថ្ងៃទី​៨​ មេសា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​លើ​ ​ស្ពាន​តា​ប៉ុន ​ព្រំប្រទល់​ ខេត្តបន្ទាយមានជ័យ ​និង​ខេត្តសៀមរាប ​ក្នុងភូមិ​តា​ប៉ុន​ ឃុំ​ទឹក​ជោរ​ ស្រុក​ព្រះនេត្រព្រះ​។

សមត្ថកិច្ច​ ​ ​បានបន្តថា ករណី​គ្រោះ​ចរាចរណ៍​រវាង​រថយន្ត​ តួ​រី​ស ​ម៉ាក​សាំយ៉ុង ​បុក​និង​រថយន្ត​កែច្នៃ​ ប្រភេទ​ដឹក​ដី​ ដឹក​ដុំឥដ្ឋ ​គឺ​រថយន្ត​សាំ​យ៉ុង​ មកពី​ទិស​ខាងលិច​ រថយន្ត​កែច្នៃ​ មកពី​ទិស​ខាង​កើត​។​ គ្រោះថ្នាក់នេះ ​បង្ក​ឱ្យ​បុរស​ម្នាក់​ ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ របួសធ្ងន់​ ៩​នាក់ ​របួស​ស្រាល ​១៨​នាក់។ សរុប​ចំនួន ​២៧​នាក់ ​ប្រុស ​១២​នាក់ ​ស្លាប់ ​១​នាក់ (​ប្រុស)​។ ​អ្នករងរបួស ​ត្រូវ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ក្រឡាញ់​។​ ឯ​រថយន្ត​ខូចខាត​ធ្ងន់​ ទាំងសងខាង ​ហើយ​ត្រូវ​នាំមក​រក្សាទុក​នៅ​ នគរបាល ​ស្រុក​ព្រះនេត្រព្រះ៕

photo_2016-04-09_11-05-23 photo_2016-04-09_11-05-36 photo_2016-04-09_11-05-46 photo_2016-04-09_11-05-55 photo_2016-04-09_11-06-13 photo_2016-04-09_11-06-23 photo_2016-04-09_11-06-30 photo_2016-04-09_11-06-37

មតិយោបល់