ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេសថៃធ្វើការបោះឆ្នោតតាមអនឡាញដើម្បីទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត

ថៃ: អាជ្ញាធរទេសចរប្រទេសថៃបានឱ្យដឹងនៅថ្ងៃចន្ទទី៦ មិថុនានេះថា ការស្ទង់មតិបោះឆ្នោតនៅលើបណ្តាញសង្គម ដែលអាចទាក់ទាញភ្ញៀវទេសចរមកស្នាក់នៅសណ្ឋាគារ ក៏ដូចជាមកលេងកំសាន្តក្នុងប្រទេសថៃផងដែរ។ ថៃនឹងចាប់ផ្តើមនៅក្នុងយុទ្ធនាការថ្មីមួយចាប់ពីថ្ងៃអង្គារស្អែកនេះ ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ មិថុនា ឆ្នាំ២០១៦នេះ។

អាជ្ញាធរទេសចរថៃរូបនេះបានឱ្យដឹងនៅក្នុងសន្និសីទកាសែតដែលបានធធ្វើឡើងនៅទីក្រុងបាងកកថា ការបោះឆ្នោតដែលមានប្រជាប្រិយភាព​លើ​បណ្តាញសង្គមនេះ ឬពានរង្វាន់ជម្រើសបោះឆ្នោតរបស់ប្រជាជនថៃនៅឆ្នាំ២០១៦ តាមរយៈទទួលបានមតិសំខាន់ណាស់ពីភ្ញៀវទេសចរចិនអំពី​អ្វី​ដែល​ខ្លួនពេញចិត្តនៅពេលដែលមកទស្សនាប្រទេសថៃ។

ការបោះឆ្នោតនោះ មានចំនួន ១៧ប្រភេទ រួមទាំងមានផែនការគោលដៅកន្លែងកំសាន្ត, សណ្ឋាគារ អាកាសចរណ៍, អាហារនិងការស្នាក់នៅ​ជាដើម​។ ដូច្នេះរាល់ការបោះឆ្នោត នឹងត្រូវបានវាយតម្លៃដោយប្រជាជនចិនចាប់ពីថ្ងៃអង្គារស្អែកនេះ ដល់ថ្ងៃទី១៩ ដល់ចុងខែមិថុនា។

មនុស្សគ្រប់គ្នាដែលមានគណនីមួយនៅក្នុងកម្មវិធីដែលមានប្រជាប្រិយភាពនេះ អាចផ្ញើសារបន្ទាន់ទៅកាន់ WeChat និង QQ យ៉ាងងាយស្រួល ហើយអាចចូលគេហទំព័រដែលរចនាឡើងសម្រាប់ការបោះឆ្នោតដែលនឹងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ចិន ដោយផ្តល់ការគាំទ្រផ្នែក​បច្ចេកទេសសម្រាប់ការស្ទង់មតិនេះ។ អាជ្ញាធរនេះបានសង្ឃឹមថា មានមនុស្ស ១,៥លាននាក់នឹងចូលរួមក្នុងការស្ទង់មតិលើបណ្តាញសង្គម និងបាននិយាយថា ពួកគេប្រមាណ ១០នាក់ អាចទទួលបានសំបុត្រជើងហោះហើរពីប្រទេសចិនទៅកាន់ប្រទេសថៃ ដោយមិនគិតថ្លៃ។

នៅឆ្នាំ២០១៥ ប្រទេសថៃបានទាក់ទាញភ្ញៀវទេសចរចិនសរុបចំនួន ៧,៩លាននាក់ ដោយបានបង្កើតប្រាក់ចំណូល ១០,៦៤លានដុល្លារ​អាមេរិក ដោយឡែកប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចថៃ ដែលតំណាងឱ្យមានការកើនឡើង ៨៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ មានតែ ៧១,១៤ភាគរយ ដែលការកើនឡើងនេះមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រថៃ។

សូមបញ្ជាក់ថា អាជ្ញាធរទេសចរថៃនឹងរំពឹងថា ចំនួននៃភ្ញៀវទេសចរចិនឆ្នាំនេះ នឹងកើនឡើងជាង១០លាននាក់៕

8-4-15-t1-1 8-6-11Floating1

មតិយោបល់