ព័ត៌មានជាតិ

ដើរផឹកស៊ីមិនចូលផ្ទះ៣ថ្ងៃ​ ត្រូវរថភ្លើងកិនស្លាប់!

កែប: លោកវរសេនីយ៍ទោ តូវ សុវណ្ណា អធិការស្រុុកដំណាក់ចង្អើរ បានប្រាប់Post Newsថា មានករណីរថភ្លើងដឹកអ្នកដំណើរ បានកិនបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំចូលវត្ដអង្គ្រង ចម្ងាយប្រហែល៣៥០ម៉ែត្រ ខាងកើតផ្ទះជនរងគ្រោះប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិចម្ការចេក ឃំុពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប។

ជនរងគ្រោះមានឈ្មោះ កើត យី ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយនៅមុនពេលកើតហេតុ គេឃើញរថភ្លើងដឹកអ្នកដំណើរ បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បានកិនជនរងគ្រោះ ដែលដើរផឹកសុីចេញពីផ្ទះចំនួន៣ថ្ងៃមកហើយ បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់