ព័ត៌មានជាតិ

Update៖ ម៉ូតូសណ្តោងរ៉ឺម៉កជិះបញ្ច្រាសទិស ត្រូវម៉ូតូសង់សេ១២៥ បុកស្លាប់ម្នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងគួរឲ្យរន្ធត់ ដោយម៉ូតូសណ្តោងរ៉ឺម៉ក បើកបរបញ្ច្រាសទិស ក៏ត្រូវម៉ូតូសង់សេ១២៥ ជ្រុលទៅបុកបណ្តាលឲ្យយុវជនម្នាក់ផ្លោក បោកចូលក្រោមរ៉ឺម៉កកង់បី បែកក្បាលចេញខួរ ស្លាប់យ៉ាងអាណោចអាធម។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅចំណុចមុខផ្លូវចូលភូមិយួន លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោក ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា ហេតុការណ៍នេះ បង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក Dream 100 ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) បើកបរក្នុង​ទិសដៅ ពីត្បូងមកជើងបានបុកជាមួយម៉ូតូមួយគ្រឿង
ម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BA-8220 (មិនពាក់មួកសុវត្ថិភាពតែមានកញ្ចក់មើលក្រោយ)
បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ម៉ឹង សុភក្រ្ត័ ភេទប្រុស អាយុ ២៤ឆ្នាំ មាន
(ស្លាប់) មានទីលំនៅក្នុងភូមិក្រសាំង ឃុំកណ្តាំង ស្រុកបាទី ខេត្តតាកែវ ត្រូវបានរថយន្តរបស់ស្នងការដ្ឋានខេត្តកណ្តាល ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯម៉ូតូរងការខូចខាតធ្ងន់ និងម៉ូតូសណ្តោងរ៉ឺម៉កខូចស្រាលចំនួន ហើយមូលហេតុបង្កគ្រោះថ្នាក់នេះ គឺមកពីអ្នកបើកបរ​ម៉ូតូសណ្តោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំ៕

//youtu.be/gXvx8h2K7Iw

មតិយោបល់