ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង ព្រលះគ្នា បណ្ដាលឲ្យរបួសធ្ងន់ ០៤ នាក់

តាកែវ: កាលពីវេលាម៉ោង ៥និង១០ នាទីល្ងាចថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បើកបញ្ជ្រាសទិសគ្នា ដែលកើតទ្បើងត្រង់ចំណុច វាលបឹងកំពង់ចក ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស លើផ្លូវលេខ ១២៩ ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ ២៥ និង២៦។

ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BV.4863 បើកដោយឈ្មោះ វណ្ណ ចន្នី ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់តាសេកក្រោម​ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរឈ្មោះ អ៊ុក សុណ្ណរ៉ា ភេទប្រុស អាយុ២៣ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ទាំងពីរ ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យខេត្តតាកែវ។

រីឯម៉ូតូមួយទៀត ម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GA.3164 បើកបរដោយឈ្មោះ ជា ឆូ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បើកពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរឈ្មោះ ប៉ែន សុវណ្ណ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តតាកែវ។

ករណីនេះដែរ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ទៅតាមនិតិវិធី ចំណែកឯវត្ថុតាង ត្រូវបានដកហូតមករក្សាទុកនៅប៉ុស្តិ៍ប៉ូលិស៕

មតិយោបល់