ព្រះសីហនុៈ កាលពីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានទទួលបណ្តឹងតាមទូរស័ព្ទថា មានករណី អតីតបុគ្គលិករបស់គាត់ម្នាក់ ភេទប្រុស ជនជាតិចិន បានលួចទូរស័ព្ទដៃរបស់ក្រុមហ៊ុន ហើយគេបានទូរស័ព្ទមកគំរាមទារប្រាក់ បើគាត់មិនឲ្យទេគេនឹងវាយធ្វើបាបសម្លាប់រូបគាត់ និងអ្នកដែលនៅក្រុមហ៊ុន។
បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញសហការជាមួយកម្លាំង មូលដ្ឋាន បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ZHANG HUA YU ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន ស្នាក់នៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ZENG YONG JIE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ នាយកគ្រប់គ្រងកាស៊ីណូ ជីងឡានសាន ស្នាក់នៅក្រុមទី១៧ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី៕
មតិយោបល់