ព័ត៌មានជាតិ

ឃើញម្ចាស់មិននៅ ចូលទៅធ្វើសកម្មភាពលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច កាលពីថ្ងៃវេលាម៉ោង២ និង ០០ នាទី ត្រង់ចំណុចការដ្ឋានបូមខ្សាច់ ស្ថិតភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ គួន ចាន់នី ភេទស្រី អាយុ ២៤ ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មេការការដ្ឋានបូមខ្សាច់។
ជនសង្ស័យឈ្មោះ អេង ចាន់រឹទ្ធ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

សម្ភារ:បាត់បង់៖ អាគុយ ៤០ អំពែ ១គ្រឿងម៉ាក ហេង សេង។
វត្ថុតាងចាប់យក៖ អាគុយ ៤០ អំពែ ១ គ្រឿងម៉ាក ហេង សេង។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានទុកអាគុយនៅក្នុងការដ្ឋានបូមខ្សាច់ដូចសព្វដង លុះដល់វេលាខាងលើស្រាប់តែ
ជនសង្ស័យធ្វើសកម្មភាពលួចយក ហើយរត់គេចខ្លួនបាត់ទៅ។ ក្រោយពីបានដឹងថាបាត់អាគុយរបស់ខ្លួនជនរងគ្រោះ ក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ស្វាយរលំឲ្យជួយធ្វើការស្រាវជ្រាវ តែពុំបានដាក់ពាក្យបណ្តឹងទេ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់