ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

កណ្ដាល: តាមសមត្ថកិច្ចនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានឲ្យដឹងថា កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ជាប់ព័ន្ធព័ន្ធនឹងការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដែលកើតហេតុកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចបន្ទប់ជួលស្នាក់ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្ស័យចំនួន០៧នាក់ ឃាត់ខ្លួន រួមមានទី១- ឈ្មោះ ជឿន បូលីនយ៉ា ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ទីលំនៅបច្ចុប្បន្ន នៅភូមិពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជួញដូរ) ២-ឈ្មោះ រ៉េត រស្មី ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងអំពិលឃុំ ត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ (ជួញដូរ) ៣-ឈ្មោះស៊ិន គាថា ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើបង់ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃក្តី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជួញដូរ) ៤-ឈ្មោះ សយ ចម្រើន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយក្រវាន់ ឃុំស្វាយក្រវាន់ ស្រុកច្បារមន ខេត្តកំពង់ស្ពឹ (ជួញដូរ) ទី៥-ឈ្មោះផៃ រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាត់ដេរ ស្នាក់នៅភូមិគល់សង្កាត់កន្ទោក ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ (ប្រើប្រាស់) ៦-ឈ្មោះវ៉ាន ស្រីវី ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាត់ដេរ ទីលំនៅបច្ចុប្បន្នភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់) និងទី៧-ឈ្មោះអួត ស្រីនីច ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាត់ដេរ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្ត កណ្តាល (ប្រើប្រាស់)។

វត្ថុតាងចាប់យករួមមាន៖
១. ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន ចំនួន០៧កញ្ចប់ ធំ១កញ្ចប់ មធ្យម០២កញ្ចប់ និងតូច ០៤កញ្ចប់
២. ម៉ូតូ១គ្រឿង ម៉ាកឌូកកាទី ពណ៌លឿងបិតតែមពណ៌ស្វាយ ពាក់ស្លាកលេខ កំពង់ស្ពី១G-៨៥១០
៣. រថយន្ត១គ្រឿង ម៉ាកកូរូឡា ពណ៌ស្ក សេរីឆ្នាំ១៩៩៤ ស្លាកលេខភ្នំពេញ 2C-5585
៤. ទូរសព្ទដៃ ០៥គ្រឿង សាំងសុង២ គ្រឿង ហួវៃ ១គ្រឿង និងណូគាអិនចុចពិល២គ្រឿង
៥. លុយចំនួន ១៨០០ដុល្លារ (មួយពាន់ប្រាំបីរយដុល្លាអាមេរិក) លុយរៀល ចំនួន២,០០០,០០០រៀល (ពីរលានរៀល)
៦. លោហ:ធាតុ០១ ខ្សែ ពណ៌រមៀត ជញ្ជៀនជង្រៀកផ្តៅ ០២វង់ សង្សយ័ថាផ្លាកទីន
៧. ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាថា មានសង្ស័យទាំងនោះ កំពុងជួញដូរថ្នាំញៀន និងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមៗនោះកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលពើក បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័ទាំង០៧នាក់។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់