ព័ត៌មានជាតិ

រថយន្តដឹកត្រី បើកបុកអ្នកថ្មើរជើងកំពុងដឹកគោ ស្លាប់ម្នាក់ នៅសៀមរាប

សៀមរាប: លោកអនុសេនីយឯក រស់ ងីម នាយផ្នែកចរាចរណ៍ស្រុកស្វាយលើ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកត្រី ម៉ាកហ៊ីយុនដាយ បើកបុកអ្នកថ្មើរជើងកំពុងដឹកគោតាមផ្លូវ បណ្ដាលឲ្យស្លាប់មនុស្សប្រុសម្នាក់។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២ និង២០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ កែវ សុភ័ណ្ឌ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិកកើតហេតុខាងលើ។

ក្រោយកើតហេតុរថយន្តបង្ក​ ដែលមានស្លាកលេខ ព្រះវិហារ 3A-0088 បានរត់គេចខ្លួនបាត់ស្រមោល ចំណែកសាកសពវិញ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍ប៉ូលិស រង់ចាំការដោះស្រាយគ្នាតាមនិតិវិធី៕

មតិយោបល់