ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពក្រៅផ្លូវការណ៍ជាមួយ African All Star នៅវេលាម៉ោង ០៥ៈ៣០ នាទីល្ងាចនេះ នាពហុកីឡដ្ឋានជាតិ។
ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា បាននាំកីឡាករដែលបាត់មុខមកវិញ នឹងមិនមានវត្តមានប្រធានក្រុម ឃួន ឡាបូរ៉ាវី ធាវិ ចន្ថាប៊ីន ឡើយ ខណៈលោក Eselemo Fred ជាអ្នកដឹកនាំក្រុមជម្រើសអាហ្វ្រិកដែលប្រកបអាជីពក្នុងស្រុកខ្មែរ បាននាំកីឡាករ សំខានៗជាច្រើនដែលជំនួបកន្លងមកមិនធ្លាប់មាន ដូចជា Shane និង Paul ជាដើម។
សូមបញ្ជាក់ថា ក្នុងជំនួបមិត្តភាពនេះគឺសម្រាប់ត្រៀមប្រកួតជាមួយ ហ្សកដានី ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 នៅថ្ងៃទី១៤ ខែវិច្ចិកា។ ប៉ុន្តែមុខការប្រកួតពាននេះ ក្រុមគោព្រៃ ត្រូវជួប មីយ៉ាន់ម៉ា មួយលើកទៀតក្នុងជំនួបមិត្តភាព ផ្លូវការណ៍ នាថ្ងៃទី ០៩ វិច្ចិកានេះ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ៈ៣០ នាទីល្ងាចទាំងអស់៕
មតិយោបល់