ព័ត៌មានកីឡា

Chelsea និង Man Utd នឹងបង្អួតប្រសិទ្ធិភាពខ្សែប្រយុទ្ធចំណូលថ្មី​ Morata និង Lukaku យប់នេះ

នៅរាត្រីនេះ បាល់ទាត់ Premier League សុទ្ធសឹងតែក្រុមខ្លាំងប្រកួតគ្នា ដែលមានក្រុម Chelsea ទទួល Man Utd, Man City ទទួល Arsenal ,Tottenham ទទួល Crystal Palace និង Everton ទទួលក្រុម Watford ។

យ៉ាងណាវិញ សម្រាប់ក្រុម តោខៀវ Chelsea បើកទ្វារទទួលក្រុមបីសាចក្រហម Manchester United គឺជាគូដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេបំផុត សម្រាប់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី១១ នេះ។ Chelsea កំពុងតែឈរលេខ៤ ក្នុងតារាង តាមពីក្រោយក្រុម បីសាចក្រហម Manchester United ៤ពិន្ទុឈរលេខរៀងទី២ ក្នុងតារាង។ យ៉ាងណាវិញ សម្រាប់ក្រុមទាំង២ នេះ មានរឿងមួយដែលសំខាន់បំផុត សម្រាប់ការប្រកួតនេះ គឺ​​​ រវាងខ្សែប្រយុទ្ធ Alvaro Morata និង Romelu Lukaku គឺជាខ្សែប្រយុទ្ធដែលក្រុមទាំង២ តាមប្រមាញ់ដូចគ្នា កាលពីរដូវក្តៅកន្លងមក។ ម្យ៉ាងវិញទៀត​ នោះ Chelsea អាចយកបាន Alvaro Morata ចំណែក Man Utd វិញអាចយកបាន Romelu Lukaku មកពង្រឹងក្លិប រៀងៗខ្លួន ។

ក្នុងយប់នេះ ជំនួបរវាងក្រុមទាំង២ មិនត្រឹមតែជាជំនួបដ៍ក្តៅគគុកក្នុងការ​ប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាការប្រកួត បង្ហាញពីប្រសិទ្ធិភាពរវាង Morata និង Lukaku ផងដែរ ។ ដូច្នេះហើយរង់ចាំមើលថា រវាង Lukaku និង Motara តើកីឡាកររូបណា ដែលអាចទាត់បញ្ចូលទី បាននោះ?​


តោះ! ចូលរួមទស្សទាយលទ្ធផលរវាងក្រុម Chelsea និង Man Utd ខាងក្រោមនេះ ទាំងអស់គ្នា៖

មតិយោបល់