ព័ត៌មានជាតិ

អាណិតខ្លាំងណាស់! អ៊ំប្រុសម្នាក់ កំពុងដើរតាមផ្លូវត្រូវម៉ូតូមកលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យដួលបែកក្បាលស្លាប់មួយរំពេច!

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ដើរតាមផ្លូវម្នាក់ឯង ត្រូវម៉ូតូបុកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយម៉ូតូបង្កបានជិះរត់គេចបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៣ មុខផ្លូវចូលភូមិគប់គង ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានវ័យប្រហែល៦០ឆ្នាំ តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសចំណាស់ខាងលើដើរតាមបណ្តោយជាតិ៣ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿងជិះគ្នា២នាក់ មកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យប៉ើងបុរសចំណាស់បោកនឹងថ្នល់៣ទៅ៤ត្រឡប់ បែកក្បាលពីក្រោយស្លាប់ភ្លាមនិងកន្លែងកើតហេតុ។ ចំណែកម៉ូតូបានដួលដែរតែមិនរងរបួស បានលើកម៉ូតូជិះរត់គេចបាត់ស្រមោល។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យ ហើយដោយឃើញមិនមានខាងបង្ក បានរាយការណ៍ទៅជំនាញចរាចរណ៍ធ្វើកំណត់ហេតុ ដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារកចាំសាច់ញាតិទៅយកមកធ្វើបុណ្យ៕

មតិយោបល់