ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀនទាំងសំបុក៦នាក់នៅស្រុកត្បូងឃ្មុំបញ្ជូនទៅតុលាការ

ត្បូងឃ្មុំ: ជនសង្ស័យទាំងសំបុកមានគ្នាចំនួន៦នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចាប់ឃាត់ខ្លួនភ្លាមៗគ្រាដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពជួញដូរថ្នាំញៀននៅក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង២និង១៧នាទីរសៀល ថ្ងៃទី៦ មិថុនា ២០១៦ ស្ថិតនៅក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រីឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះខៀវ ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ, ២-ឈ្មោះគីម ហុង ហៅម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ, ៣-ឈ្មោះសង ហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ, ៤-ឈ្មោះកេត សេងហ៊ាត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ។ ៥-ឈ្មោះពៅ ភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ, និង៦-ឈ្មោះរ៉ាត សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។

ក្នុងប្រតិបត្តិការណ៍នេះដែរសមត្ថកិច្ចបានធ្វើការឆែកឆេរនៅក្នុងផ្ទះរបស់ជនសង្ស័យ ហើយបានរកឃើញនូវវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន១៥កញ្ចប់(ធំ៤កញ្ចប់និងតូច១១កញ្ចប់) ជញ្ជីងអេឡិចត្រូនិក១គ្រឿង និងសម្ភារ:ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ព្រមទាំងដកហូតបានអាវុធកែឆ្នៃ១ដើមផងដែរ ។

សូមបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦នាក់នេះ មានឈ្មោះរ៉ា និងឈ្មោះហ៊ាត ជាមុខសញ្ញាជួញដូរគ្រឿងញៀន បានសារភាពថាថ្នាំញៀនទាំងនេះខ្លួនបានទិញមកពីមនុស្សម្នាក់ដែលមិនស្គាល់ឈ្មោះនៅឯរាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីធ្វើការសួរនាំ និងស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀត កសាងសំណុំរឿងតាមនិតិវិធីច្បាប់ បញ្ជូនទៅតុលាការ៕

photo_2016-06-06_19-15-49

photo_2016-06-06_19-15-58

photo_2016-06-06_19-16-01

photo_2016-06-06_19-16-07

photo_2016-06-06_19-16-10

photo_2016-06-06_19-16-13

photo_2016-06-06_19-16-17

photo_2016-06-06_19-16-21

photo_2016-06-06_19-16-24

មតិយោបល់