កំពង់ធំៈ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងមួយកន្លែង យ៉ាងសន្ធោសន្ធៅផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៤៥នាទី រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រោងកើតហេតុមានឈ្មោះ ហម វីរះ ភេទប្រុស អាយុ៦៨ឆ្នាំ ប្រពន្ធឈ្មោះ ហួន គឹមយិ អាយុ៦៥ឆ្នាំ រោងទំហំ៥ម៉ែត្រ x៦ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងឈើ បណ្តាលឲ្យខូចខាត៖
-ឆេះរោង១ខ្នងទាំងស្រុងទំហំ៥ម៉ែត្រx៦ម៉ែត្រ
-ម៉ាស៊ីនភ្លើងធុនធំចំនួន០១គ្រឿង
-គ្រែប្រអប់ចំនួន០៦
-ឈើចំនួន១,៥ម៉ែត្រគុប
-ម៉ូតូចំនួន០១គ្រឿង
មូលហេតុ បណ្តាលមកពីមកពីដុតភ្លើងសំរាមបណ្តាលឲ្យរាលឆេះ។
ក្នុងនោះដែរ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង និងរថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន១គ្រឿង ព្រមទាំងរថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន១គ្រឿងបានចេញអន្តរាគមន៍ប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ស្មើនិង៤០ម៉ែត្រគូបរលត់ទាំងស្រុងមិនបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់អ្នកជិតខាងឡើយ និងមានកម្លាំងចូលរួមអន្តរាគមន៍ពន្លត់សរុបចំនួន៤៨នាក់៕
មតិយោបល់