ព័ត៌មានជាតិ

បញ្ជូនខ្លូនយុវជនម្នាក់ដែលរួមភេទជាមួយអនីតិជនក្រោម១៥ឆ្នាំ ទៅ តុលាការ

ភ្នំពេញៈ សមត្ថកិច្ចនគបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានបញ្ជូនខ្លួនយុវជនម្នាក់ដែល រួមភេទជាមួយអនីតិជនក្រោម១៥ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចបានបន្ថែមទៀតថា សំណុំ រឿងនេះ កំពុងស្ថិតនៅក្រោមចំណាត់ ការសាកសួរពីលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបានប្រាប់អោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ត ន ដ វ ន អាយុ១២ឆ្នាំ ស្នាក់សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដោយឡែកជនសង្ស័យមានឈ្មោះ សន ឧត្ដម អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលលូ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចស្ទឹងមានជ័យបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ពីបទ រួមភេទជាមួយអនីតិជនក្រោម១៥ឆ្នាំ ការឃាត់ខ្លួន ធ្វើឡើងតាមពាក្យបណ្តឹងអាណាព្យាបាលក្មេងស្រីរងគ្រោះ ។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅយប់ថ្ងៃទី៣ រូបគេបានចូលលេងក្នុងក្លឹបកម្សាន្តហើយក៏បានជួបគ្នាជាមួយយុវតី២នាក់ខាងលើ រួចពួកនាងៗទាំង២នាក់ក៏បានសុំអង្គុយលេងសាឡុងជាមួយគ្នា ក្រោយពីផឹកស៊ីរួចរាល់ហើយខាងយុវតីទាំង២នាក់ងងុយដេកក៏រកកន្លែងដេក ហើយយុវជនខាងលើបានប្រាប់ថាទៅដេកផ្ទះសំណាក់៣៤១ទៅខ្ញុំស្គាល់មេការ ខណៈនោះពួកនាងៗក៏យល់ព្រមហើយក៏បបួលគ្នាមកជួលបន្ទប់២ផ្សេងគ្នា គឺបន្ទប់លេខ១០៤និង១០៥ ដោយយុវជនទាំង២នាក់ដេកបន្ទប់១០៤ រីឯយុវតីទាំង២នាក់ដេកបន្ទប់១០៥ លុះនៅរសៀលថ្ងៃទី៤យុវតីទាំង២នាក់បានឲ្យយុវជនជាប់ចោទខាងលើចុះមកទិញបាយហូបពេលត្រឡប់មកវិញត្រូវបងប្រុសយុវតីខាងលើឃាត់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៕

https://youtu.be/y0zwKckRmms

មតិយោបល់