កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នាលាន់ដូចរន្ទះមួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ព្រលះគ្នាពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង៤០នាទី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ កើតឡើងដោយរថយន្តម៉ាកកាម៉ារី ១គ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ខេមរភូមិន្ទ 09.2.1084 បើកបរដោយឈ្មោះ រស់ តឿ ភេទប្រុស អាយុ៤៥ឆ្នាំ ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងទិសដៅពីត្បូងទៅជើង បុកគ្នាជាមួយម៉ូតូម៉ាកគុបសេ៥០ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ម7512 ភ ព 1 បើកបរដោយឈ្មោះ រឿន ថុល ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
បច្ចុប្បន្ន ម៉ូតូនិងរថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រងចាំការដោះស្រាយតាមនីតិវិធី៕






មតិយោបល់