ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង របួសមនុស្ស ៣នាក់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ ៣នាក់ ត្រង់ចំណុចមុខផ្ទះ សួង ចាន់ថែល លើផ្លូវបេតុង ភូមិសំរោងត្បូងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខយ-9420ភព១ ធ្វើដំណើរលើផ្លូវបេតុងពីលិចទៅកើត បើកបរដោយឈ្មោះ ឡឹម ធូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសំរោងជើង សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( របួសធ្ងន់ ) អ្នករួមដំណើរឈ្មោះ ណាត ខុម ភេទស្រី អាយុ៥២ឆ្នាំ ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា (របួសធ្ងន់) បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDACLICK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-2171 ធ្វើដំណើរលើផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ យាត អារីយ៉ាភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់) ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូរងការខូចខាតទាំសងខាងយ៉ាងដំណំ។

មូលហេតុ៖ បណ្តាលមកពីម៉ូតូម៉ាក HONDACUB បើកបរមិនប្រកាន់ ហើយបើកលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ កម្លាំងនាញសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌព្រែកព្នៅ បានចុះវាស់វែង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់