-

រថយន្តកុងតឺន័របើកកៀររ៉ឺម៉កដឹកបន្លែ និងប៉ះដាច់ទុយោទឹកពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកទូកុងតឺន័រ១គ្រឿង បានបើកបរជ្រុលទៅបុកម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក ដឹកបន្លែត្រីសាច់១គ្រឿង ដែលកំពុងឈប់ចតលក់នៅតាមផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងព្រឹក ព្រមទាំងបុកដាច់ទុយោទឹកប្រជាពលរដ្ឋនៅជិតនោះទៀតផង ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កដឹកបន្លែត្រីសាច់១គ្រឿង ឈប់ចតស្ងៀមនៅតាមផ្លូវលក់បន្លែត្រីសាច់ ។ ខណ:នោះស្រាប់តែមានរថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកទូកុងតឺន័រ១គ្រឿងម៉ាកហ៊ូណូ ពណ៌ស ពាក់ស្លាកលេខកណ្ដាល 3A-1188 ។ បើកបរធ្វើដំណើក្នុងទិសដៅពីកើតទៅលិចទៅដល់កៀរ បណ្ដាលឲ្យរងការខូចខាត រួចរថយន្តនោះជ្រុលទៅបុកទុយោទឹកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបាក់រងការខូចខាតទៀត ។

ប្រភពដដែលបានឲ្យដឹងទៀតថា ខណ:នោះពុំបណ្ដាលឲ្យមាននរណាម្នាក់រងគ្រោះឡើយ ហើយក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានចុះទៅពិនិត្យជាក់ស្ដែង រួចឲ្យភាគីទាំងអស់សម្របសម្រួលគ្នាបញ្ចប់រឿង ៕

មតិយោបល់