ព័ត៌មានជាតិ

ឆេះឃ្លាំងដាក់សម្ភារៈមួយកន្លែង ផ្អើលទាំងកណ្តាលយប់!

ព្រៃវែងៈ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងដាក់សម្ភារៈមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមនិងកងកម្លាំងពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង ​ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ឃ្លាំងដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ ៥គុណ៦ម៉ែត្រ ជញ្ជាំងថ្មប្រកសង្ក័សី ដែលមានម្ចាស់ឈ្មោះ សៀ សុខគា​ ភេទប្រុស អាយុ៦៣ឆ្នាំ និងបានឆេះបំផ្លាញ ស៊ីទែនទឹកចំណុះ ៣០០០L និង២០០០L សរុបជាទឹកប្រាក់ ២លានរៀល និងពូកសាឡុង​អេប៉ុង​​ សរុបចំនួន ១០០ដុំ គិតជាទឹកប្រាក់​ ចំនួន ៤លានរៀល ក្តាងឿ​ចំនួន ៤ដុំ និងកំណាត់ឈើជាច្រើនដុំទៀត។

ចំណែកមូលហេតុ ត្រូវបានជនរងគ្រោះបញ្ជាក់ថា បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី៕

មតិយោបល់