ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនICHITAN បុក​ជាមួយរថយន្តដឹកដី រងការខូចខាតយ៉ាងដំណំ!

ភ្នំពេញ: រថយន្តធន់ធំចំនួន២គ្រឿងបានប៉ះទង្គិចគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ក្រោយពីបានឆ្លងផ្លូវមិនប្រយ័ត្ន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឲ្យមានការភ្ញាក់ឡើងកាលពីវេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃទី ៧ ខែវិច្ឆិការ ឆ្នាំ ២០១៧ ដែលទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវ វេងស្រេង ក្បែរនិងផ្សារកាណាស៊ីធីតែម្តង ដែលស្ថិតក្នុងភូមិ ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មាននៅជំវិញកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដីធន់ធំ ដែលពាក់ស្លាកលេខ ចង្កូតស្តាំ PP 0186 ពណ៌ស ហើយថែមទាំងមានបិតស្លាក ក្រសួង សធារណការ និងដឹកជញ្ជូន បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ក្បែរចំណុចកើតហេតុគឺបានអែបរថយន្តនៅចញ្ចើមផ្លូវដើម្បីចុះទៅដូរលុយរួចហើយក៏បានឡើងរថយន្តវិញរួចក៏បានបើកក្នុងបំណងចង់ឆ្លងឆ្លូវ តែមិនទាន់បានសម្រេចផង ក៏មានរថយន្តធន់ធំ ដែលជាប្រភេទដឹកអីវ៉ាន់ ក្រុមហ៊ុន(ICHITAN) អ៊ីឈិតាន់ ពណ៌លឿន ពាក់ស្លាកលេខ ភ្នំពេញ 3D 8400 បានមកដល់ចំណុចកើតហេតុក៏បានវាក់អើគ្នាក៏បណ្តាលឲ្យប៉ះគ្នាយ៉ាងដំណំបណ្តាលឲ្យខូចខាតតែសម្ភារ:រៀងៗខ្លួន តែរកវិធីដោះស្រាយមិនត្រូវ ទើបសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅហៅជំនាញ មកធ្វើរការវាស់វែងយកទៅរក្សារទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

//youtu.be/0hk6zamqLL8

មតិយោបល់