ព័ត៌មានជាតិ

យុវជនម្នាក់សង្ស័យប្រើសារធាតុញៀនលើកម្រិត វាយសោចូលផ្ទះគេ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ជាប់ពលរដ្ឋវ៉ៃទ្រោមខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចំណុចលេខ៦២២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យម្នាក់ សង្ស័យប្រើសារធាតុញៀនលើសកម្រិត ទាញពូថៅវាយបំបែកសោ ចូលផ្ទះអ្នកលក់កង់បី លុះម្ចាស់មកទាន់ប្រតាយប្រតប់គ្នា ផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋចុះអន្តរាគមន៍ឃាត់ខ្លួនបញ្ជូនចូលប៉ុស្តិ៍។

ផ្ទះដែលជនសង្ស័យវាយសោចូល ជាកម្មសិទ្ធរបស់ឈ្មោះ គង់ គាន់ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរលក់ម៉ូតូកង់បីឥណ្ឌា។
យុវជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនខាងលើ បានដើរទៅយកពូថៅនៅម្តុំទល់មុខផ្ទះកើតហេតុ រំលងផ្លូវជាតិលេខ៥ បន្ទាប់ពីបានពូថៅយុវជននោះ បានធ្វើសកម្មភាពវាយបំបែកសោផ្ទះចំនួន ២ផ្ទះ ជាប់គ្នាតែដោយសោផ្ទះ១ទៀតជាសោល្អ ធ្វើឲ្យជនសង្ស័យវាយមិនបែក ទើបទៅវាយបំបែកសោផ្ទះរងគ្រោះបានសម្រេចចូលទៅក្នុងផ្ទះ ខណៈនោះមានអ្នកគ្រូម្នាក់ ដែលនៅក្បែរនោះឃើញសកម្មភាពបែបនេះ ក៏បានខលទូរស័ព្ទទៅម្ចាស់ផ្ទះរងគ្រោះ ដើម្បីឲ្យមកផ្ទះជាបន្ទាន់។

ប្រភពបន្តថា នៅពេលម្ចាស់ផ្ទះមកដល់ឃើញជនសង្ស័យនៅក្នុងផ្ទះរបស់ខ្លួន ក៏ដេញឲ្យចេញតែយុវជនសង្ស័យមិនព្រមចេញបែរជាយកកាំបិតប៉័ងតោមិនដឹងបានមកពីណាទេដេញម្ចាស់ផ្ទះតែមិនត្រូវហើយក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋចុះអន្តរាគមន៍រយៈប្រមាណកន្លះម៉ោងទើបឃាត់ខ្លួនបាន ហើយត្រូវប្រជាពលដ្ឋស្វារគមន៍ ម្នាក់មួយដៃមួយជើងហូរឈាមស្រោចមុខ ត្រូវបានសមត្ថកិច្ចជួយរំដោះយកទៅមន្ទីពេទ្យសម្តេចឪសម្តេសម៉ែ ដើម្បីសង្គ្រោះរង់ចាំសួរនាំនិងអនុវត្តតាមនីតិវិធីជាក្រោយ៕

មតិយោបល់