ព័ត៌មានជាតិ

សមត្ថកិក្ចឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោម១២នាក់ករណីប្រើហិង្សារទៅលើយុវជន៣នាក់បណ្ដាលឲ្យម្នាក់ស្លាប់

កណ្ដាល: យោងតមផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកកោះធំឃាត់ខ្លួនក្មេងស្ទាវម្នាក់.ក្នុងចំណោមបក្ខពួក១២នាក់.បន្ទាប់ពីក្រុមក្មេងស្ទាវទាំងនេះបានធ្វើសកម្មភាពវាយដំទៅលើយុវជន៣នាក់បណ្ដាលឲ្យម្នាក់ស្លាប់យ៉ាងអណោចអធ័ម។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២២វេលាម៉ោង១៥និង៤០នាទីលើផ្លូវបេតុងមាត់ទន្លេរមុខវត្តដើមពោធិ៍ស្ថិតក្នុងភូមិដើមពោធិ៍ឃុំជ្រោយតាកែវស្រុកកោះធំខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថាជនរងគ្រោះ៣នាក់៖១.ឈ្មោះស្រ៊នម៉េងហុងភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិត្រពាំងជ្រៃឃុំឈើខ្មៅស្រុកកោះធំខេត្តកណ្ដាលមុខរបរ:កសិករ(ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ)។២.ឈ្មោះសែសុខុមភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ។៣.ឈ្មោះកាំងសំណាង(ឡូ)ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរ។ជនរងគ្រោះទី២និងទី៣មានទីលំនៅភូមិត្រពាំងជ្រៃឃុំឈើខ្មៅស្រុកកោះធំខេត្តកណ្ដាល។ចំណែកជនសង្ស័យចំនួន១២នាក់។

វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាកZoomerXពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1W-7192(ជារបស់ជនរងគ្រោះស្រ៊នម៉េងហុង)។បច្ចុប្បន្នត្រូវបានរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលជ្រោយតាកែវ។

ករណីនេះសមត្ថកិច្ចផ្នែកជំនាញនិងប៉ុស្ដិ៍រដ្ឋបាលបានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕

 

 

មតិយោបល់