ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌចំការមន

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ៤២៨ មូលហេតុដើម្បីក្រុមការងារធ្វើការផ្លាស់ប្តូរទូរកាប៉ាស៊ីទ័រ (Capacitor Bank) ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០ និង៣០នាទីព្រឹក៕

មតិយោបល់