ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា

ព្រៃវែង: កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រើហឹង្សាទៅលើបុរសម្នាក់កាលវេលាម៉ោង២០និង ៤០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល។

លោក ឡុង ប៊ុនធឿន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានឲ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះ ញូង វឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ.ឃុំស្រុកស៊ីធរកណ្ដាល ស្រវឹងស្រាមករករឿងឈ្មោះ ច្រឹង រ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិជាមួយគ្នា ហើយវ៉ៃរបងផ្ទះ និងធាក់ទ្វាផ្ទះ រួចចូលទៅវ៉ៃឈ្មោះ ច្រឹង រ៉ុន ពីរព្រនង់តែមិនត្រូវ ហើយឈ្មោះ ច្រឹង រ៉ុន ក៏យករនាស់វ៉ៃវិញ បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយពីកើតហេតុលោកអធិការបានចាត់កម្លាំង ចុះដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនឈ្មោះ ច្រឹង រ៉ុន យកមអធិការដ្ឋាននគរបាល ស្រុកស៊ីធរកណ្ដាលភ្លាមៗ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ជនរងគ្រោះត្រូវបានក្រុមគ្រូសារបញ្ជួនទៅព្យាបាលនៅមណ្ឌលសុខភាព ឃុំឬស្សីសាញ់៕

photo_2016-06-07_09-40-23

photo_2016-06-07_09-40-26

photo_2016-06-07_09-40-29

មតិយោបល់