ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់ធំ កាំភ្លើង១ដើមនិងរថយន្ត១គ្រឿង!

ពោធិ៍សាត់: លោកវរសេនីយ៍ទោ យិន សាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ Post News ថា កាលពីវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍លាប ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅត្រង់ចំណុចលើស្ពានផ្លូវលេខ១៥៥ ជាប់អាងទឹករលាប។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សារឹម បញ្ញវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិពោធិ៍កំបោរ ឃុំទាល ស្រុកដណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងនោះដកហូតវត្ថុតាងបាន ម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់ធំ,កាំភ្លើងបាញ់សត្វចំនួន១ដើម និងរថយន្តចំនួន១គ្រឿង ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2F-4426។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់